Presenting Codingate Technology’s 2023 Part 2 – Stories and Insights Behind the Development of GateMaster.ai and GateCommerce – Telegram Shop
[English Version]
For over a decade, Codingate Technology has been at the forefront of providing a wide range of digital services, including mobile app development, web development, automation management, and ERP (Enterprise Resource Planning), LMS (Learning Management System), and more.
Throughout our journey, we have actively contributed to the digital transformation of businesses, helping them embrace technology and empowering young talents to become skilled individuals who drive societal progress with transparency.
As we enter 2023, marking our 10th year of operation, we remain steadfast in our mission to support business owners of all levels in adopting technology to modernize, simplify, accelerate, and secure their operations. In line with this commitment, we are proud to have successfully developed two groundbreaking technological products: GateMaster.ai and GateCommerce. These solutions aim to facilitate digital transformation and enhance the efficiency of SMEs and enterprises of all sizes.
GateMaster.ai was designed to assist companies in documenting and developing standardized business strategies, providing valuable support to employees, management, and company executives, ultimately streamlining work processes and saving time.
The development of GateMaster.ai involved the integration of AI (Artificial Intelligence) and the expertise accumulated by Codingate Technology’s business and technology professionals over the past decade. This fusion has resulted in the creation of over 100 strategic templates, catering to the diverse needs of various business segments.
This achievement is the culmination of the tireless efforts made by the Codingate Technology team, who dedicated themselves day and night, fueled by the vision of making GateMaster.ai user-friendly, time and cost-efficient, and capable of delivering superior results. This is the image that our team consistently aspires to, as our efforts align with our defined goals.
The creation of GateCommerce – Telegram Shop technology was not a mere coincidence. According to Mr. Sopheakmonkol Sok, CEO and Co-Founder of Codingate Technology, the Cambodian government is actively supporting the digital transformation of traditional businesses, in line with the Digital Economy Policy 2021-2035.
Furthermore, with the increasing popularity of online ordering through social media platforms, both domestically and internationally, the team led by Mr. Sopheakmonkol Sok embarked on developing the GateCommerce – Telegram Shop technology. This technology enables businesses of all scales to sell their products on the Telegram social network, presenting and offering items in a manner similar to mobile e-commerce applications. GateCommerce – Telegram Shop provides an affordable solution for the broader business community.
The official unveiling of both technology solutions took place during the grand celebration of Codingate Technology’s 10th anniversary, which was attended by numerous esteemed guests from national and international backgrounds.
We sincerely believe that our ongoing mission will have a positive impact on the advancement of technology and business, in line with our company’s vision of empowering business owners and achieving a milestone of 1 million users benefiting from GateMaster.ai‘s assistant.
The entire team at Codingate Technology remains committed and dedicated to our mission, constantly striving to develop innovative products that help businesses confidently embark on their digital journey. We ensure that our technology integration comes at an affordable price point, and we stand by your side, supporting you in achieving the desired results from technology.
[Khmer Version]
អស់រយៈកាលជាង១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology តែងតែពាំនាំយកមកនូវ សេវាកម្មឌីជីថលជាច្រើនរួមមានការបង្កើតកម្មវិធីទូរស័ព្ទដៃ ការបង្កើតវេបសាយ ការបង្កើតប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិលើផ្នែកណាមួយនៃក្រុមហ៊ុន ដូចជា ERP (Enterprise Resource Planning) LMS (Learning Management System) ជាដើម។
ក្នុងដំណើរដ៍វែងឆ្ងាយដើម្បីបង្កើតបាននូវសមិទ្ធផលបច្ចេកវិទ្យាទាំងអស់នេះ បានធ្វើឱ្យយើងបានចូលរួមមួយផ្នែកនៃការអភិវឌ្ឍន៍ទាំងសង្គមជាតិ លើកិច្ចការសេដ្ឋកិច្ចឌីជីថលដែលមានគោលដៅបំលែងអាជីវកម្មបែបប្រពៃណីទៅជាអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាបានជួយជ្រោមជ្រែងយុវជនជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការតម្រង់ទិសទៅកាន់ពួកគេ ដើម្បីអាចកសាងខ្លួនជាធនធានមនុស្ស មួយយ៉ាងពិតប្រាកដផងដែរ ពោលគឺការដើរតួជាស្នូលនៃកម្លាំងចលករដែលនាំយក សង្គមជាតិឆ្ពោះទៅរកភាពរីកចម្រើន ដោយទទួលបានផលប្រយោជន៍រួមមួយជាមួយគ្នាប្រកបដោយតម្លាភាព។
ឈានចូលមកកាន់ ឆ្នាំ ២០២៣ ជាឆ្នាំទី ១០ របស់ក្រុមហ៊ុន យើងក៏បាននឹងកំពុងបន្តស្វិតស្វាញនូវបេសកកម្ម និងគោលជំហររបស់យើង ក្នុងការចូលខ្លួនជាផ្នែកសំខាន់មួយដែលជួយដល់ម្ចាស់អាជីវកម្មគ្រប់ជាន់ថ្នាក់ ឱ្យចាប់ផ្ដើមឈានជើងចាប់យកបច្ចេកវិទ្យាមកកាន់ការប្រកបអាជីវកម្មរបស់ខ្លួនឱ្យកាន់តែ ទំនើបជាងមុន ងាយស្រួលជាងមុន រហ័សជាងមុន និងសុវត្ថិភាពជាងមុនផងដែរ។
ជាលទ្ធផល ក្រុមហ៊ុនយើងក៏អាចសម្រេចបានូវការបង្កើត បច្ចេកវិទ្យាទំនើបថ្មីស្រឡាងចំនួន ២ គឺ GateMaster.ai និង GateCommerce ក្នុងគោលដៅរួមមួយគឺការអភិវឌ្ឍន៍ទៅរកឌីជីថលភាព នៃសហគ្រិន និងម្ចាស់អាជីវកម្មគ្រប់ធុន។
GateMaster.ai នេះដែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណង សម្រាប់ការជួយជាជំនួយការដើម្បីធ្វើឯកសារ និងរៀបចំយុទ្ធសាស្រ្តអាជីវកម្មដែលស្តង់ដារ ទៅកាន់បុគ្គលិកក្រុមហ៊ុន គណៈគ្រប់គ្រង និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង ក្នុងន័យជួយសម្រួលភាពស្មុគស្មាញពេលបំពេញការងារ ក៏ដូចជាជួយសន្សំសំចៃពេលវេលាបានច្រើនជាងមុនផងដែរ។ បច្ចេកវិទ្យា GateMaster.ai នេះដែរ ត្រូវបានសម្រិតសម្រាំងឡើង ដោយរួមបញ្ចូលរវាង បញ្ញាសុប្បនិម្មិត (AI – Artificial Intelligence) និងបទពិសោធន៍របស់អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម របស់ក្រុមហ៊ុន Codingate Technology អស់ជាង ១០ ឆ្នាំកន្លងមកនេះជាមួយគ្នា ដើម្បីបង្កើតបានជាពុម្ពគម្រូយុទ្ធសាស្រ្ត ទាំង ១០០ជាង ស្របទៅតាមតម្រូវការការងារជាច្រើនផ្នែកនៅក្នុងក្រុមហ៊ុន។ នៅក្រោយការសម្រេចបាននូវសមិទ្ធផលនេះ ក្រុមការងារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology ទាំងអស់ បានដាក់ទាំងកម្លាំងកាយ កម្លាំងចិត្ត ខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ អមជាមួយក្ដីស្រមៃនៃលទ្ធផលចុងក្រោយនៃការព្យាយាមនេះ ដែល GateMaster.ai អាចទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូប ប្រើប្រាស់ដោយភាពងាយស្រួល ធ្វើការចំណេញពេលវេលាជាងមុនជាមួយនឹងលទ្ធផលដ៏គាប់ប្រសើរជាងមុន នេះជារូបភាពដែលក្រុមការងាររបស់យើងតែងទន្ទឹងចង់ឱ្យកើតឡើង នៅពេលដែលការខិតខំបង្កើតមួយនេះ ដូចទៅនឹងគោលដៅដែលបានយើងបានកំណត់ទុក។
ដោយឡែក បើយើងក្រឡេកមកមើល ការបង្កើតនូវបច្ចេកវិទ្យា GateCommerce – Telegram Shop វិញក៏មិនមែនជារឿងចៃដន្យដូចគ្នា។ យោងតាមការយល់ឃើញរបស់លោក សុខ សុភមង្គល នាយកប្រតិបត្តិ និងសហស្ថាបនិក របស់ក្រុមហ៊ុន Codingate Technology ផ្ទាល់នោះ ដោយហេតុថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងចូលរួមគាំពារយ៉ាងសកម្មលើកិច្ចការជ្រោមជ្រែង បម្លែងអាជីវកម្មបែបប្រពៃណី ឱ្យទៅជា អាជីវកម្ម និងធុរកិច្ចបែបឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការ ប្រកបមុខជំនួញ ស្របតាមគោលនយោបាយសេដ្ឋកិច្ចឌីជីថល ឆ្នាំ ២០២១ – ២០៣៥ លើសពីនេះទៀតសោត ដោយឃើញពីភាពពេញនិយមទាំងក្នុងនិងក្រៅប្រទេស ដែលប្រជាជនស្ទើរតែគ្រប់ស្រទាប់ ច្រើនកុម្ម៉ង់ទិញទំនិញអនឡាញតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមអ៊ិនធឺណេត ដូចច្នេះ ទើបលោកចាប់ផ្ដើមដឹកនាំក្រុមការងារបង្កើតនូវបច្ចេកវិទ្យា GateCommerce – Telegram នេះឡើងមក ដើម្បីអាចឱ្យ បងប្អូនអាជីវករគ្រប់ជាន់ថ្នាក់ លក់ដូរទំនិញអនឡាញនៅលើ បណ្ដាញទំនាក់ទំនងសង្គម Telegram ដោយបង្ហាញ និងលក់ផលិតផល ដូចការដាក់លក់នៅលើកម្មវិធីទូរស័ព្ទដៃ (E-Commerce Mobile App)ដូចគ្នាដែរ ក៏ប៉ុន្តែ មានតម្លៃសមរម្យ សមនឹងលទ្ធភាពបងប្អូនអាជីវករទូទៅអាចចំណាយបាន។
ដំណោះស្រាយបច្ចេកវិទ្យា ទាំងពីរនេះក៏ត្រូវបានប្រកាសបើកបង្ហាញជាផ្លូវការ ក្នុងឱកាសនៃការប្រារព្ធពិធី អបអរសាទរគម្រប់ខួប ១០ ឆ្នាំរបស់ក្រុមហ៊ុន Codingate Technology ដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករ។ យើងសង្ឃឹមយ៉ាងមុតមាំថា ការបន្តបេសកកម្មរបស់យើងបច្ចុប្បន្ននេះ នឹងធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានឆ្ពោះទៅរក ការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម ស្របតាមចក្ខុវិស័យនៃក្រុមហ៊ុនរបស់យើងដែលចង់ឃើញការចាប់យកឌីជីថលរបស់ម្ចាស់អាជីវកម្ម និងការបំពាក់ជំនួយការ GateMaster.ai ទៅដល់ប្រជាជនរបស់យើង ១លាននាក់ យ៉ាងពិតប្រាកដ។
ក្រុមការងាររបស់ក្រុមហ៊ុន Codingate Technology ទាំងមូល បានតាំងចិត្ត និងដាក់ការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តបេសកកម្មរបស់ខ្លួនជាមួយនឹងផលិតផលដែលទើបនឹងលេចឡើងថ្មី អាចជួយសម្រួលដល់អាជីវកម្មទាំងអស់ឱ្យចាប់ផ្ដើមចាប់យកឌីជីថល ប្រកបដោយទំនុកចិត្ត ព្រមទាំងតម្លៃសមរម្យសម្រាប់ការដាក់បញ្ចូលបច្ចេកវិទ្យា ជាមួយនឹងអាជីវកម្មរបស់អតិថិជនយើង ហើយយើងនៅទីនេះជាមួយលោកអ្នក គាំទ្រលោកអ្នក ផ្ដល់នូវលទ្ធផលដែលលោកអ្នករំពឹងទុកពីបច្ចេកវិទ្យា ។
Related Articles
Presenting Codingate Technology’s 2023 Part 1 – Unveiling Two Cutting-Edge Technologies on The Momentous 10th Anniversary.
Codingate’s 10th Year Anniversary was the official launch of 2 powerful technological products to revolutionize and digitalize enterprises in Cambodia to the next level of improvement.
March 2024 Staff Meeting Of Codingate Technology’s Commitment to Quality and Customer Satisfaction
On the afternoon of March 21, 2024, Mr. Sopheakmonkol Sok, CEO and Co-Founder of Codingate Technology, along with other senior management, initiated a monthly meeting with all staff members.
Empowering Young Tech Talent at Passarelles Numeriques Cambodia (PNC) with a Company Visit to Codingate Technology
In a remarkable collaboration between Codingate Technology and Passerelles Numeriques Cambodia (PNC), a group of 13 students and one professor embarked on a study tour on March 11th, 2024.
Codingate Technology’s CTO Drives Expertise and Empowers Developers with ReactNative Training
Codingate Technology is committed to fostering a culture of innovation, encouraging employees to think creatively and develop cutting-edge solutions. The React Native training led by CTO Mr. Pirun Seng exemplifies this strategy.
Codingate Technology’s CTO Empowers Developer Teams with Frontend Training for Enhanced Customer Solutions
This training initiative fosters a culture of innovation and equips employees to think creatively while delivering cutting-edge solutions.
Codingate Technology Greeted Singaporean Teachers In Purpose of Pursuing Strategic Partnerships for Success
On Friday, February 16th, 2024, Codignate Technology had the honor of hosting a group of three teachers from Singapore Chinese Girls’ School who were keen to evaluate the company as an inspiring destination for their students.
CEO of Codingate Technology Empowers Staff with Comprehensive Training on New Product, GateCommerce-Telegram Shop
The training session focused on providing a holistic understanding of GateCommerce-Telegram Shop. Through a carefully curated curriculum, employees were guided through the product’s features, functionalities, and best practices.
Satursday Meeting Up Sales and Operation Team at Codingate Technology
At Codingate Technology, innovation starts from the ground up. The company actively encourages employees at all levels to contribute their ideas and suggestions.
Operation Team Project Delivery Commitment
The Potential Operations Team at Codingate Technology excels in streamlining processes to maximize efficiency, minimize costs, and deliver high-quality, affordable services to clients.
Codingate Welcomes New Chief Sales Officer – Sinath Chan
Codingate Welcomes Sinath Chan as the New Chief Sales Officer (CSO)
Get In Touch
Let’s Get Inspired With Us!