Presenting Codingate Technology’s 2023 Part 1 – Unveiling Two Cutting-Edge Technologies on The Momentous 10th Anniversary.
[English Version]
Codingate Technology, a leading software company in Cambodia, celebrated its 10th anniversary in the honorable presence of Mr. Sopheakmonkol Sok, CEO and Co-Founder of Codingate Technology, as well as head departments of Codingate Technology, panels of chairs, and esteemed guests both national and international.
This momentous occasion marked a decade of hard work, dedication, and innovation by the Codingate team, and it was filled with joy, excitement, and a sense of achievement as the company looked back at the milestones it had achieved over the years; besides, that prestigious event was the official launch of 2 powerful technological products to revolutionize and digitalize enterprises in Cambodia to the next level of improvement.
The first product, named “GateMaster.AI“, AI business advisor, an innovative technology combines the power of machine learning, data analytics, and natural language processing to provide businesses with real-time insights and actionable recommendations which will benefit to all sizes of business .The AI Business Advisor Technology by Codingate leverages data analysis and advanced to provide businesses with valuable insights. It enables data-driven decision making, enhances operational efficiency, and offers actionable advice on various aspects of business operations. With a user-friendly interface and natural language processing capabilities, this AI-powered tool ensures a seamless and intuitive user experience. Data security and privacy are prioritized, ensuring that sensitive business information remains confidential. Gain a competitive edge and make informed decisions with the powerful GateMaster.AI .
Our second technological product is called “GateCommerce”, a cutting-edge digital solution designed to enable merchants from all walks of life to effortlessly conduct online sales through Telegram. It is noteworthy that Telegram is widely recognized as a popular online platform for communication and information retrieval in Cambodia. As such, GateCommerce – Telegram Shop aims to assist business owners in retaining existing customers and maximizing revenue and profits. GateCommerce – Telegram Shop not only facilitates closer connections between online merchants and their customers but also incorporates a notification feature through Telegram. This feature allows merchants to inform customers about new promotions, recently arrived products, and other relevant updates. By doing so, online merchants can demonstrate their attentiveness and care towards their customers. In essence, the establishment of GateCommerce – Telegram Shop by Codingate Technology is driven by the sole objective of providing online merchants with an affordable means to leverage technology for selling their products. Furthermore, we strive to offer comprehensive strategies to enhance sales for all five business owners with effective customer-retention strategy.
GateCommerce – Telegram Shop will provide 5 strategies to boost businesses’ sales as following:
1. Showcasing hundreds of thousands of products quickly and easily.
2. Sell and purchase immediately, especially when your customers perceive convenient navigation all your products on Telegram platform.
3. Ensure secured and fast payment transactions through Bakong KHQR.
4. Business owners can regularly update customers on promotions or product information.
5. Both sellers and consumers will receive unlimited trading and delivery transaction notifications via Telegram.
The launch of these two products was met with great enthusiasm and excitement from the attendees. Mr. Sopheakmonkol took the stage to introduce the products and explain their features and benefits. In addition to the product launch, the 10th anniversary celebration was also an opportunity for Codingate to recognize and appreciate the hard work and dedication of its long-serving staff members. The CEO chaired a panel that presented certificates of appreciation to employees who had been with the company for several years. These certificates were a token of gratitude for their loyalty, commitment, and contribution to the growth and success of Codingate.
Last but not least, to conclude the event on a sweet note, a cake-cutting ceremony was held to symbolize happiness, unity, and the exciting future that awaited Codingate. The cake, adorned with the company logo and 10th-anniversary theme, was a visual delight. The Chairman, CEO, along with the senior management team and all Codingate’s staffs, cut the cake amidst cheers and applause from the crowd.
[Khmer Version]
ក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី (Codingate Technology Company) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធការអបអរសាទរគម្រប់ខួបលើកទី 10 របស់ខ្លួនកាលពីខែតុលា២០២៣កន្លងទៅ ក្រោមវត្តមានរបស់លោកលោក សុខ សុភមង្គល ជាសហស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ជាមួយនឹងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដោយមានការចូលរួមពី សំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអតិថិជនរបស់យើងគ្រប់ជាន់ថ្នាក់ផងដែរ។
ក្នុងឱកាសនៃពេលវេលាដ៏មានអត្ថន័យនេះ កូដីងហ្គេតបានគូសបញ្ជាក់ពីដំណើរដ៏វែងឆ្ងាយអស់ពេលមួយទសវត្សរ៍នៃការខិតខំប្រឹងប្រែង ការលះបង់ប្រកបដោយស្មារតី និងឆន្ទៈដ៏មោះមុតរបស់ក្រុមការងារក្នុងការនាំមកជូននូវគុណភាពដ៏ប្រណិតទៅកាន់ម្ចាស់អាជីវកម្មទាំងអស់ ដែលនេះជាហេតុធ្វើឱ្យដំណើរការនៃកម្មវិធីរបស់យើង ពោរពេញទៅដោយសេចក្ដីសោមនស្សរីករាយ រំភើប ចំពោះសមិទ្ធិផលដែលបង្កប់ដោយសេចក្ដីលះបង់ និងការព្យាយាមដ៏ស្វិតស្វាញ ដើម្បីសម្រិតសម្រាំងនូវផលិតផល និង សេវាកម្មដែលមានប្រសិទ្ធិភាពខ្ពស់ទៅកាន់អតិថិជន ហើយនេះក៏ជាគោលជំហរដែលយើងបានប្រកាន់ខ្ជាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងកម្មវិធីនៃការសាទរនេះ កូដីងហ្គេត ក៏បានធ្វើការសម្ភោធជាផ្លូវការនូវផលិតផលបច្ចេកវិទ្យាដ៏ទំនើបចំនួនពីរធំៗ ដើម្បីបង្កើតការផ្លាស់ប្ដូរឆ្ពោះទៅរកភាពរីកចម្រើន និងការធ្វើបដិវត្តន៍ឌីជីថលដល់សហគ្រាសក្នុងប្រទេសកម្ពុជា។
ផលិតផលទីមួយដែលមានឈ្មោះថា “GateMaster.AI” មាននាទីជាទីប្រឹក្សាអាជីវកម្ម AI (Artificial Intelligence) ដែលជាបច្ចេកវិទ្យាត្រូវបានច្នៃប្រឌិតរួមបញ្ចូលគ្នារវាង ដំណើរស្វ័យប្រវត្តិដោយប្រើម៉ាស៊ីន ការវិភាគទិន្នន័យ និងដំណើរការសាមញ្ញភាសា ដើម្បីផ្តល់ឱ្យម្ចាស់អាជីវកម្មនូវការយល់ដឹងពីយុទ្ធសាស្រ្ត ក៏ដូចជាទទួលបានទិន្នន័យជាក់លាក់ តាមពេលវេលាជាក់ស្តែងដែលអាចអនុវត្តបានសម្រាប់សហគ្រាសគ្រប់ធុនទាំងអស់ក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យមុខជំនួញ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យានេះផងដែរ មានមានអានុភាពក្នុងការក្ដោបក្ដាប់ទិន្នន័យក្នុងទីផ្សារអាជីវកម្មបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានទាំង បែបបទនិងឥរិយាបថរបស់អិថិជនគ្រប់បែបផែន ការវាស់ស្ទង់កម្រិតស្តង់ដារអាជីវកម្មធៀបនឹងក្រុមហ៊ុនដទៃនៃទីផ្សាររួម និងផ្ដល់នូវការកំណត់គោលដៅផែនការអាជីវកម្មពីប្រភពដែលមានវិជ្ជាជីវៈច្បាស់លាស់ប្រកបដោយទំនុកចិត្ត។ តាមរយៈការទាញយកនូវព័ត៌មានយ៉ាងស្ទាត់ជំនាញនិងសម្បូរបែប ធ្វើអោយប្រព័ន្ធនេះអាច កំណត់អត្តសញ្ញាណនូវទិន្នន័យដែលម្ចាស់អាជីវកម្មចង់បាន កត់សម្គាល់បាននូវភាពស្មុគស្មាញនិងមិនច្បាស់លាស់នៃព័ត៌មានមួយចំនួន ក៏ដូចជាអាចតាក់តែងបាននូវគម្រូយុទ្ធសាស្រ្តអាជីវកម្មដើម្បីបង្កើនប្រសិទ្ធិភាពនៃប្រតិបត្តិការអាជីវកម្ម អោយកាន់តែប្រសើរ។លើសពីនេះទៅទៀត តាមរយៈការប្រើប្រាស់ភាសាដែលងាយស្ដាប់ងាយយល់ បានអនុញ្ញាតអោយម្ចាស់អាជីវកម្មអាចធ្វើការទំនាក់ទំនងជាមួយនឹងប្រព័ន្ធនេះបានយ៉ាងរលូន និងគ្មានភាពស្មុគស្មាញច្រើនឡើយ។ មិនថា លោកអ្នក ចង់សួរសំណួរបែបណា ស្វែងរកការបញ្ជាក់ព័ត៌មានបែបណា ឬស្នើសុំរបាយការណ៍របៀបណានោះទេ បច្ចេកវិទ្យា GateMaster.AI របស់យើង នឹងយល់ពីគោលបំណងរបស់លោកអ្នក ហើយឆ្លើយតបទៅកាន់លោកអ្នក ប្រៀបដូចជាមានអ្នកជំនាញខាងអាជីវកម្មប្រឹក្សានិងសន្ទនាដោយបានយ៉ាងលម្អិតដើម្បីផ្ដល់ជាការម្រេចចិត្តនិងគ្រប់គ្រងមុខជំនួញដ៏ត្រឹមត្រូវដោយផ្ទាល់តែម្ដង ហើយប្រព័ន្ធនេះដែរ មានសមត្ថភាពក្នុងការប្រតិបត្តិការស្របតាមស្តង់ដារដ៏ខ្ពស់បំផុតនៃប្រតិបត្តិការរបស់មុខជំនួញ ដើម្បីធានាបាននូវការការពារពេញលេញពីហានិភ័យមិនស្គាល់ប្រភពដែលអាចវាយប្រហារទិន្នន័យក្រុមហ៊ុនបានយ៉ាងមានទំនុកចិត្ត។ ពិសេសជាងនេះទៅទៀតនោះ ស្របពេលជាមួយគ្នានៃការដាក់បង្ហាញជាផ្លូវការនៃផលិតផលនេះដែរ ក្រុមហ៊ុនកូដីងហ្គេតបានផ្ដល់ជូននូវការដាក់ឱ្យមានការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់ភ្ញៀវកិត្តិយសទាំងរបស់យើងដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។
រីឯ ផលិតផលបច្ចេកវិទ្យាទីពីរ របស់យើងវិញនោះ មានឈ្មោះថា “GateCommerce” ដែលជាដំណោះស្រាយឌីជីថលទំនើបដែលត្រូវបានរចនាឡើងដើម្បីសម្រាប់បងប្អូនអាជីវករគ្រប់ជាន់ថ្នាក់ ដើមម្បីដាក់លកទំនិញ អនឡាញរបស់ខ្លួននៅលើ Telegram ប្រកបដោយភាពងាយស្រួល។ ជាការពិតណាស់ថា នៅក្នុងប្រទេសកម្ពុជា Telegram ត្រូវបានទទួលស្គាល់ថាជាវេទិកាអនឡាញដែលពេញនិយមសម្រាប់ការ ទំនាក់ទំនង ការទទួលព័ត៌មាននានាក្នុងប្រទេសកម្ពុជា ដូចច្នេះ GateCommerce – Telegram Shop នឹងជួយម្ចាស់អាជីវកម្មក្នុងការថែរក្សាអតិថិជនចាស់ បង្កើនអតិថិជនថ្មី និងបង្កើនប្រាក់ចំណេញ ។ មិនតែប៉ុណ្ណោះ ដើម្បីជួយឱ្យបងប្អូនអាជីវករ ដែលលក់ទំនិញអនឡាញ ភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយនឹងអតិថិជនរបស់ខ្លួននោះ GateCommerce – Telegram Shop នេះ ដែរក៏មានជាមុខងារសម្រាប់ផ្ញើសារ Telegram notification សម្រាប់ជូនដំណឹងទៅកាន់ភ្ញៀវដែលធ្លាប់ជាវទំនិញ ពីប្រូម៉ូសិនថ្មីៗ ឬមុខទំនិញថ្មីៗដែលទើបនឹងមកដល់ជាដើម ហើយនេះក៏វិធីសាស្រ្តដ៏ល្អមួយ ដែលបងប្អូនអាជីវករទំនិញអនឡាញ បង្ហាញការយកចិត្តទុកដាក់ទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។ ជារួមមក ការបង្កើតឡើង នូវបច្ចេកវិទ្យា GateCommerce – Telegram Shop ឡើងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology យើងមានគោលដៅតែមួយគត់ គឺការផ្ដល់ជាមធ្យោបាយសម្រាប់ អាជីវករលក់ទំនិញអនឡាញ អាចប្រើប្រាស់ នូវបច្ចេកវិទ្យាសម្រាប់លក់ទំនិញមួយដែលមានតម្លៃសមរម្យ ក៏ដូចជាការផ្ដល់នូវយុទ្ធសាស្រ្តក្នុងការបង្កើនការលក់ ទាំង ៥ ដល់ម្ចាស់អាជីវកម្មទាំងអស់ផងដែរ។
យុទ្ធសាស្រ្តទាំង៥ក្នុងការបង្កើនការលក់នៅលើ GateCommerce – Telegram Shop មានដូចតទៅ៖
១.ងាយស្រួលដាក់បង្ហាញទំនិញតាមប្រភេទផ្សេងៗគ្នានៅលើ Telegram Shop ដូចច្នេះអតិថិជនងាយស្រួលជ្រើសរើសប្រភេទទំនិញណាដែលខ្លួួនចង់បាន
២.ម្ចាស់ហាងទទួលការកុម្ម៉ង់ទិញភ្លាម រៀបចំវេចខ្ចប់ភ្លាម អាចទូរទាត់ប្រាក់បានភ្លាមៗពីអតិថិជនតាមរយៈបាគង KHQR ដោយសុវត្ថិភាព រឺ ទូទាត់ប្រាក់ពេលទទួលអីវ៉ាន់ក៏បាន
៣.ងាយស្រួលគ្រប់គ្រងការដឹកជញ្ជូនទំនិញ ទៅកាន់អតិថិជនគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយះដៃគូភ្នាក់ងារដឹកជញ្ចូន
៤.លោតសារព្រមព្រៀងពីការដឹកជញ្ជូនដែលបានជោគជ័យ ពី GateCommerce – Telegram Shop
៥.ផ្តល់ការជូនដំណឹងប្រូម៉ូសិន និងការមកដល់នូវទំនិញថ្មីៗ ជូនទៅរាល់អតិថិជនថ្មី-ចាស់យ៉ាងងាយស្រួលតាមរយៈសារ Notification ទៅដល់អតិថិជនដោយផ្ទាល់។
ការដាក់សម្ពោធផលិតផលទាំងពីរនេះ បានជួបនូវភាពសាទរ និងសេចក្ដីរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមរបស់យើង។ នាខណៈនោះដែរ លោក សុភមង្គល បានយកឱកាសនេះឡើងធ្វើបទបង្ហាញស្ដីពីផលិតផលទាំងពីរនេះបានយ៉ាងក្បោះក្បាយ ដោយលោកបានធ្វើការពន្យល់ពីលក្ខណៈពិសេស និងគុណប្រយោជន៍ដ៏ទំនើបសម្បូរបែបដែលបច្ចេកវិទ្យាទាំងនេះអាចផ្ដល់ជូនទៅកាន់សហគ្រាសគ្រប់ធុន ហើយលោកក៏បានឆ្លើយនូវសំណួរខ្លះៗ ពីសំណាក់ភ្ញៀវកិត្តិយសផងដែរ។
បន្ថែមពីលើការសម្ពោធផលិតផល ការប្រារព្ធខួបលើកទី 10 ក៏ជាឱកាសមួយសម្រាប់ ថ្នាក់ដឹកនាំរបស់កូដីងហ្គេតសម្ដែងនូវ ការអរគុណ ការទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់សមាជិក ថ្នាក់ដឹកនាំរបស់កូដីងហ្គេតក៏បានធ្វើការប្រគល់វិញ្ញាបនបត្រដល់ក្រុមការងារ ដែលបានចូលរួមជាផ្នែកមួយនៃភាពរីកចម្រើនរបស់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ។ វិញ្ញាបនបត្រទាំងនេះទៀតសោត គឺជាតំណាងនៃការដឹងគុណ ការពេញចិត្ត ចំពោះភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងការរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យជាអចិន្ត្រៃយ៍នៃក្រុមហ៊ុន។
ជាចុងក្រោយ ដើម្បីបញ្ចប់កម្មវិធីអបអរនេះប្រកបដោយអត្ថន័យនិងគួរឱ្យចងចាំនោះ យើងក៏បានប្រារព្ធនូវពិធីកាត់នំខេកត្រូវបាន ដើម្បីជានិមិត្តរូបនៃសុភមង្គល សាមគ្គីភាព និងអនាគតដ៏ត្រចះត្រចង់ដែលនឹងកើតមានឡើងយ៉ាងពិប្រាកដសម្រាប់ក្រុមហ៊ុន ។ នំខេកដែលតុបតែងដោយនិមិត្តសញ្ញាក្រុមហ៊ុន និងប្រធានបទខួបលើកទី 10 រួមផ្សំជាមួយទឹកមុខដែលមានស្នាមញញឹមប្រកបដោយភាពរីករាយ សេចក្ដីស្រឡាញ់រាប់អាន ការរួបរួមគ្នាដ៏រឹងមាំនៃក្រុមការងារទាំំងអស់បានញ៉ាំងកម្មវិធីទាំងមូលឱ្យកាន់តែអស្ចារ្យនិងគគ្រឹកគគ្រេងជាខ្លាំង ស្របពេលដែល លោកប្រធាន ក្រុមហ៊ុន លោកប្រធាន នាយកប្រតិបត្តិ រួមជាមួយនឹងគណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកទាំងអស់របស់ កូដីងហ្គេត បានកាត់នំខេកដើម្បីអបអរសាទរជាផ្លូវការនៃដំណើរដ៏អស្ចារ្យរបស់យើងរយៈពេលមួយទស្សវត្សនេះ!
Related Articles
Presenting Codingate Technology’s 2023 Part 2 – Stories and Insights Behind the Development of GateMaster.ai and GateCommerce – Telegram Shop
Throughout our journey, Codingate have actively contributed to the digital transformation of businesses, helping them embrace technology and empowering young talents to become skilled individuals who drive societal progress with transparency.
March 2024 Staff Meeting Of Codingate Technology’s Commitment to Quality and Customer Satisfaction
On the afternoon of March 21, 2024, Mr. Sopheakmonkol Sok, CEO and Co-Founder of Codingate Technology, along with other senior management, initiated a monthly meeting with all staff members.
Empowering Young Tech Talent at Passarelles Numeriques Cambodia (PNC) with a Company Visit to Codingate Technology
In a remarkable collaboration between Codingate Technology and Passerelles Numeriques Cambodia (PNC), a group of 13 students and one professor embarked on a study tour on March 11th, 2024.
Codingate Technology’s CTO Drives Expertise and Empowers Developers with ReactNative Training
Codingate Technology is committed to fostering a culture of innovation, encouraging employees to think creatively and develop cutting-edge solutions. The React Native training led by CTO Mr. Pirun Seng exemplifies this strategy.
Codingate Technology’s CTO Empowers Developer Teams with Frontend Training for Enhanced Customer Solutions
This training initiative fosters a culture of innovation and equips employees to think creatively while delivering cutting-edge solutions.
Codingate Technology Greeted Singaporean Teachers In Purpose of Pursuing Strategic Partnerships for Success
On Friday, February 16th, 2024, Codignate Technology had the honor of hosting a group of three teachers from Singapore Chinese Girls’ School who were keen to evaluate the company as an inspiring destination for their students.
CEO of Codingate Technology Empowers Staff with Comprehensive Training on New Product, GateCommerce-Telegram Shop
The training session focused on providing a holistic understanding of GateCommerce-Telegram Shop. Through a carefully curated curriculum, employees were guided through the product’s features, functionalities, and best practices.
Satursday Meeting Up Sales and Operation Team at Codingate Technology
At Codingate Technology, innovation starts from the ground up. The company actively encourages employees at all levels to contribute their ideas and suggestions.
Operation Team Project Delivery Commitment
The Potential Operations Team at Codingate Technology excels in streamlining processes to maximize efficiency, minimize costs, and deliver high-quality, affordable services to clients.
Codingate Announces Exciting Changes with the Addition of Three CTOs to Advance AI Technology, Quality, and Business Automation
Codingate Announces Exciting Changes with the Addition of Three CTOs to Advance AI Technology, Quality, and Business Automation.
Get In Touch
Let’s Get Inspired With Us!