Codingate Announces Exciting Changes with the Addition of Three CTOs to Advance AI Technology, Quality, and Business Automation

January 23, 2024 | Company's Activities

CTOs - Software Development Company Cambodia Codingate
[English Version]
 

On the 23rd of January 2024 – Codingate, a leading technology company, is thrilled to announce a significant transformation in its leadership team. Previously led by one CTO, Mr. Rattanak Choun, Codingate has now united three talented individuals to spearhead the company’s vision for the future. This strategic move, known as Envisioning Codingate 2024 (GateAI), aims to propel Codingate to the forefront of AI technology, quality, and business automation, ultimately driving customer technological advancement.

As the market demands and technological advancements continue to evolve, Codingate recognizes the importance of refining its vision and mission to stay ahead of the curve. By aligning with these future trends, Codingate is well-positioned to meet the needs of its customers and provide innovative solutions.

The three newly appointed CTOs bring a wealth of experience and expertise to their respective roles.

With almost 10 years of strong technological background and a passion for enterprise web and mobile software development, Seng Pirun, the CEO of Codingate, will now take on the role of CTO – Enterprise Software Development Division. Pirun’s leadership will drive the division’s growth and ensure the delivery of high-quality solutions.

Rattanak Choun, an esteemed professional in the field of research and innovation development, has been appointed as CTO – Research and Innovation Development. With more than 10 years of experience in the Software Development field and known as “Tech Talents Generator”, Mr. Rattanak’s extensive knowledge and experience will be instrumental in driving Codingate’s research initiatives and fostering innovation within the company as well as clients.

Sokeara Sim, a highly skilled expert in frontend technology development and a founding team member of Codingate with over 10 years of experience, has been appointed as the CTO of Frontend Technology Development. Sim’s expertise in this field will play a critical role in improving Codingate’s frontend capabilities and ensuring the delivery of exceptional user experiences.

With this new leadership structure, Codingate is poised to make significant strides in AI technology, quality, and business automation. By leveraging the collective expertise of its three CTOs, Codingate aims to revolutionize the industry and provide cutting-edge solutions to its customers.

“We are excited to announce the addition of Seng Pirun, Rattanak Choun, and Sokeara Sim to our leadership team,” stated Sopheakmonkol Sok, Chairman and CEO at Codingate. “Their collective expertise and industry experience will play a crucial role in driving our vision for the future and ensuring that Codingate remains at the forefront of technological advancements, delivering success to our clients.”

Codingate is a leading technology company specializing in software development, AI technology, and business Automation Management solutions. With a team of highly skilled professionals, Codingate is committed to delivering innovative solutions that drive clients’ technological advancement.

 
[Khmer Version]
 
 

ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology មានសេចក្ដីរំភើបជាខ្លាំង ក្នុងការប្រកាសជាផ្លូវការនូវវត្តមានរបស់ប្រធានការិយាល័យបច្ចេកវិទ្យា(CTOs)របស់យើងទាំង ៣ រូប នៅក្នុងក្រុមហ៊ុនសម្រាប់ពេលបច្ចុប្បន្ននេះ ដើម្បីពួតដៃគ្នានាំយកមកនូវ បច្ចេកវិទ្យាកម្រិតកំពូលរួមមាន បញ្ញានិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បម្រើជូនអាជីវកម្មគ្រប់ជាន់ថ្នាក់ប្រកបដោយគុណភាពខ្ពស់។

នាថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០២៤ ក្រុមហ៊ុន Codingate ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេស មានក្ដីសោមនស្សរីករាយសម្រាប់ការប្រកាសអំពីការផ្លាស់ប្ដូរដ៏សំខាន់មួយ នៅក្នុងរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។ កាលពីដើមឡើយ រាល់បច្ចេកវិទ្យាដែលសម្រិតសម្រាំងឡើង ត្រូវបានស្ថិតក្រោមការគ្រប់គ្រងដោយ​ លោក ជួន រតនៈតែមួយរូបប៉ុណ្ណោះ ដោយឡែក នាពេលថ្មីៗនេះ ក្រុមហ៊ុន Codingate បានបង្រួបបង្រួមបុគ្គលដែលមានទេព្យកោសល្យចំនួន ៣ នាក់ ឲ្យធ្វើការជាធ្លុងមួយរួមគ្នាដើម្បីដឹកនាំក្រុមការងារទាំងអស់ ស្របតាមចក្ខុវិស័យឆ្ពោះទៅរកថ្ងៃអនាគតដ៏ត្រចះត្រចង់លើវិថីឌីជីថលនេះ។

ជំហានបន្ទាប់របស់ក្រុមហ៊ុនដែលត្រូវបានធ្វើឲ្យលេចរូបរាងឡើងនោះគឺការបង្កើតបច្ចេកវិទ្យា បញ្ញានិម្មិតថ្មីសម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការទូទៅនៃសហគ្រាសនោះគឺ (GateMaster.ai) ដែលនេះប្រៀបបាននឹង ដំណើរនៃការកសាងក្ដីស្រមៃរបស់ក្រុមហ៊ុន Codingate (Envisioning Codingate 2024) តាមរយៈវត្តមានរបស់បច្ចេកវិទ្យានេះដែរ មានគោលបំណងជំរុញឲ្យក្រុមហ៊ុន Codingate កាន់តែមានកិត្យានុភាពក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខលើការច្នៃប្រឌិតឡើងនូវបច្ចេកវិទ្យា បញ្ញានិម្មិត (AI) ដែលគុណភាពដ៏ប្រណិត និងស្វ័យប្រវត្តិកម្មអាជីវកម្មដ៏សម្បូរបែប សម្រាប់ជាមាគ៌ាជំរុញឱ្យមានការជឿនលឿនផ្នែកបច្ចេកវិទ្យាលេចឡើងក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់អតិថិជន។

ស្របពេលដែលតម្រូវការទីផ្សារ និងការរីកចម្រើននៃបច្ចេកវិទ្យានៅតែបន្តវិវឌ្ឍន៍ឥតឈប់ឈរ ក្រុមហ៊ុន Codingate បានកត់សម្គាល់ឃើញនូវសារៈសំខាន់លើការកែលម្អចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបោះជំហានឆ្ពោះទៅរកភាពឈានមុខគេ ក្នុងវិស័យដ៏មានសក្ដានុពលមួយនេះ។ តាមរយៈការសម្របនិងភាពបត់បែនឲ្យត្រូវនឹងបរិបទនៃតម្រូវការនាពេលអនាគតទាំងនេះ ក្រុមហ៊ុន Codingate បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញតម្រូវការររបស់អតិថិជន និងផ្តល់នូវដំណោះស្រាយប្រកបដោយភាពសម្បូរបែប និងច្នៃប្រឌិតខ្ពស់​ទៅកាន់ម្ចាស់អាជីវកម្មគ្រប់ជាន់ថ្នាក់។

ប្រធានការិយាល័យបច្ចេកវិទ្យា (CTOs) ដែលត្រូវបានតែងតាំងថ្មីទាំង ៣ រូបនេះសុទ្ធសឹងជាក្រុមការងារបង្គោលដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន និងមានបទពិសោធន៍ ក៏ដូចជាជំនាញដ៏ជាក់ប្រាកដ ស្របតាមតួនាទីរៀងខ្លួនៗ។

ដោយបានប្រឡូកលើវិស័យច្ចេកវិទ្យាយ៉ាងស្ទាត់ជំនាញ អស់ពេលជាង​ 10 ឆ្នាំកន្លងមក រួមផ្សំនឹង ឆន្ទៈនៃការស្រឡាញ់ចូលចិត្ត លើការបង្កើតគេហទំព័រ និងកម្មវិធីទូរស័ព្ទជូនដល់សហគ្រាសគ្រប់ធុន លោក សេង ភីរុណ ដែលធ្លាប់កាន់តំណែងជា នាយកប្រតិបត្តិនៃក្រុមហ៊ុន Codingate ពេលនេះរូបលោក នឹងនៅតែបន្តជាមួយក្រុមហ៊ុនដដែល ក្នុងនាមជា ប្រធានការិយាល័យបច្ចេកវិទ្យាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍កម្មវិធីសម្រាប់អាជីវកម្មគ្រប់ជាន់ថ្នាក់ ហើយការដឹកនាំរបស់លោក ភីរុណ នឹងក្លាយជាកាតាលីការដ៏សំខាន់មួយក្នុងការជំរុញវឌ្ឍនភាពផលិតភាពការងារផ្ទៃក្នុង និងធានាឲ្យបាននូវការផ្តល់ដំណោះស្រាយឌីជីលថលប្រកបដោយគុណភាពខ្ពស់។

លោក  ជួន រតនៈ ត្រូវបានតែងតាំងជាប្រធានការិយាល័យបច្ចេកវិទ្យាជាន់ខ្ពស់ ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍នវានុវត្តន៍ មិនតែប៉ុណ្ណោះ ជាមួយនឹងបទពិសោធន៍ជាង 10 ឆ្នាំនៅក្នុការងារអភិវឌ្ឍន៍កម្មវិធីកន្លងមកនេះដែរ  លោកត្រូវបានទទួលរហ័សនាមថាជា អ្នកបង្កើតធនធានយុវជនជំនាញផ្នែកបច្ចេកវិទ្យាតជំនាន់ថែមទៀតផង។ ជាមួននឹងចំណេះដឹងដែល លោក រតនៈធ្លាប់បានឆ្លងកាត់ នឹងក្លាយមធ្យោបាយដ៏សំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមស្រាវជ្រាវរបស់ក្រុមហ៊ុន Codingate និងសម្រាប់ប្រសិទ្ធភាពនៃការបង្កើតថ្មីស្របតាមតម្រូវការរបស់អតិថិជន។

លោក ស៊ីម សុគារ៉ា គណៈគ្រប់គ្រងឆ្នើមដែលមានជំនាញខ្ពស់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា Front-end និងជាសមាជិកស្ថាបនិកនៃក្រុមហ៊ុន Codingate ដែលមានបទពិសោធន៍ជាង 10 ឆ្នាំ ត្រូវបានតែងតាំងជាប្រធានការិយាល័យបច្ចេកវិទ្យាជាន់ខ្ពស់ផ្នែក Front-end Technology Development ។ ជំនាញរបស់លោក សុគារ៉ា នៅក្នុងវិស័យនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងក្នុងការនាំយកនូវការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលផ្ដោតលើទស្សនីយ៍ភាពនិងការមើលឃើញដោយចក្ខុវិញ្ញាណកាន់តែទំនើប អស្ចារ្យនិងមានភាពទាក់ទាញ ដែលការណ៍នេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់គ្រប់រូបទទួលបាននូវបទពិសោធន៍ដ៏ល្អបំផុតជាមួយនឹងបច្ចេកវិទ្យាដែលត្រូវបានរចនាដោយក្រុមហ៊ុន Codingate ឡើងមកនេះ ។
ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មីនេះ ក្រុមហ៊ុន Codingate បាននឹងកំពុង ត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះពួយទៅរកជំហានបន្ទាប់នៅក្នុងវិស័យនេះ ដោយពាំនាំមកនូវបច្ចេកវិទ្យា បញ្ញានិម្មិត (AI) ដ៏មានគុណប្រយោជន៍យ៉ាសម្បូរបែប រួមផ្សំនឹងគុណភាពនៃរាល់ដំណោះស្រាយឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាស្វ័យប្រវត្តិកម្មអាជីវកម្មប្រកបកិត្យានុភាពខ្លាំងក្លាផងដែរ។ តាមរយៈការរួបរួមគ្នារវាងទេពកោសល្យទៅតាមជំនាញដ៏ចំណាននៃ ប្រធានការិយាល័យបច្ចេកវិទ្យា​ ទាំង ៣ រូប ក្រុមហ៊ុន Codingate ពិតជាមានការជឿជាក់យ៉ាងមុតមាំក្នុងការសម្រេចឲ្យបាននូវ បដិវត្តឧស្សាហកម្មតាមបែបផែនឌីជីថល  និងការផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ទៅកាន់សំណាក់អតិថិជន។

លោក សុខ សុភមង្គល ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Codingate ក៏បានមានប្រសាសន៍ដែរថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការប្រកាសតែងតាំងឲ្យលោក សេង ភីរុណ លោក ជួន រតនៈ និងលោក ស៊ីម សុគារ៉ា ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន”។ ការដែលដាក់ភាពប៉ិនប្រសប់និងជំនាញច្បាស់លាស់ពីបុគ្គលបញ្ចូលគ្នា ដែលមានការបូកផ្សំនឹង បទពិសោធន៍លើវិថីនេះដែលពួកគេធ្លាប់បានឆ្លងកាត់កន្លងមក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យរបស់យើងឆ្ពោះទៅកាន់គោលដៅដែលក្រុមហ៊ុនបានគ្រោងទុកនាពេលអនាគត ហើយកត្តានេះជាហេតុធ្វើឲ្យប្រាកដថា ក្រុមហ៊ុន Codingate នៅតែនាំមុខគេលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដោយផ្តល់នូវភាពជោគជ័យទៅកាន់ម្ចាស់អាជីវកម្មតាមបែបឌីជីថលទំនើប”។

ក្រុមហ៊ុន Codingate Co., Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដែលមានឯកទេសក្នុងការអភិវឌ្ឍន៍កម្មវិធី បច្ចេកវិទ្យា AI និងដំណោះស្រាយការគ្រប់គ្រងស្វ័យប្រវត្តិកម្មអាជីវកម្ម។ ជាមួយនឹងក្រុមអ្នកជំនាញដែលមានចំណេះដឹងច្បាស់លាស់ ក្រុមហ៊ុន Codingate ប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលជំរុញឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាទៅកាន់អតិថិជនយ៉ាងពិតប្រាកដ។

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles