Codingate Technology’s CTO Empowers Developer Teams with Frontend Training for Enhanced Customer Solutions

February 20, 2024 | Company's Activities

[English Version]

On the morning of 17th February 2024, Codingate Technology’s developer teams eagerly gathered for a training session initiated by Mr. Sokeara Sim, the Chief Technology Officer (CTO) of Codingate Technology to equip the developer teams with essential skills and knowledge to enhance the quality and standard of frontend technology in the digital solutions provided to clients. This initiative aligns with Codingate’s strategic vision outlined by Mr. Sopheakmonkol Sok, the CEO, and Co-Founder, emphasizing a culture of innovation, advanced technology adoption, and next-level customer service.

The training focused on two crucial aspects: time estimation and problem-solving techniques in this industry. Recognizing the significance of accurate time estimation in project management, Mr. Sokeara shared valuable tips and strategies to enable the developer teams to effectively plan and allocate time resources for frontend development tasks. Additionally, the training equipped the teams with problem-solving techniques, empowering them to overcome challenges swiftly and efficiently during the development process.

To ensure the teams’ proficiency in frontend development, the training covered the fundamentals of HTML and CSS. He provided comprehensive insights into the proper usage of HTML elements, emphasizing semantic markup, accessibility, and best practices. Additionally, the teams received guidance on CSS basics, including selectors, properties, and layout techniques. By solidifying their understanding of these core languages, the developer teams are better equipped to create visually appealing and well-structured user interfaces.

Moreover, Mr. Sokeara guided the teams on using appropriate search terms and advanced search operators to quickly find relevant information, resources, and solutions to technical challenges. Especially, to enhance the teams’ frontend development workflow and productivity, the training delved into the basics of using SASS (Syntactically Awesome Style Sheets). He introduced the teams to SASS’s features, such as variables, nesting, mixins, and functions, which enable more modular, maintainable, and efficient CSS code.

This training initiative fosters a culture of innovation and equips employees to think creatively while delivering cutting-edge solutions. By empowering the developer teams with advanced technology and next-level customer service, Codingate Technology remains at the forefront of the industry, driving innovation and exceeding client expectations in the ever-evolving digital landscape.

[Khmer Version]

នៅព្រឹកថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2024 វគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពីភាពពិស្ដារនៃបច្ចេកវិទ្យាFront-End ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់លោក ស៊ីម សុគារ៉ា ប្រធានការិយាល័យផ្នែកកបច្ចេកវិទ្យា (CTO) នៃ ក្រុមហ៊ុន Codingate Technology ក្នុងគោលបំណងផ្ដល់ឱ្យបាននូវចំណេះជំនាញសំខាន់ៗទៅកាន់ក្រុមការងារ ដើម្បីបង្កើន គុណភាព និងស្តង់ដារនៃបច្ចេកវិទ្យានេះសម្រាប់ការបង្កើតនូវដំណោះស្រាយ ក៏ដូចជាសេវាកម្មឌីជីថលជូនអតិថិជន។ ការផ្តួចផ្តើមឡើងនូវសកម្មភាពមួយនេះ បានគូសបញ្ជាក់ពីការគាំទ្រ នូវចក្ខុវិស័យយុទ្ធសាស្ត្រទីមួយ និងទីពីរ ក្នុងចំណោម ៥ យុទ្ធសាស្រ្តដែលបានបង្កើតឡើងដោយលោក សុខ សុភមង្គល នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុននះ  ដោយសង្កត់ធ្ងន់លើការបណ្ដុះវប្បធម៌នៃការច្នៃប្រឌិត និងការចាប់យកនូវបច្ចេកវិទ្យាថ្មីៗជានិច្ច នៃក្រុមការងារទាំងអស់ ដើម្បីផ្ដល់ជូននូវភាពប្រណិតនៃសេវាកម្មរបស់យើងជូនទៅកាន់សំណាក់អតិថិជនដូចគ្នាផងដែរ។

វគ្គបណ្តុះបណ្តាលនេះដែរបានផ្តោតលើគោលបំណងសំខាន់ៗចំនួនពីរ៖ ការប៉ាន់ស្មានពេលវេលាសម្រាប់ការប្រតិបត្តិការងារ និងបច្ចេកទេសដោះស្រាយបញ្ហាកំឡុងពេលបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់វិស័យនេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការប៉ាន់ប្រមាណពេលវេលាត្រឹមត្រូវក្នុងការគ្រប់គ្រងគម្រោង លោក សុគារ៉ា បានចែករំលែកគន្លឹះ និងយុទ្ធសាស្ត្រចម្បងៗ ទៅកាន់ក្រុមការងារផ្នែកអភិវឌ្ឍន៍កម្មវិធី ឱ្យអាចរៀបចំផែនការក្នុងការប្រើប្រាស់ធនធាន និងបែងចែកពេលវេលាប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចការអភិវឌ្ឍន៍ដែលទាក់ទងនឹងបច្ចេកវិទ្យា frontend​ នេះ។ លើសពីនេះ លោកក៏បានផ្ដល់នូវ បទពិសោធន៍អំពីវិធីក្នុងការដោះស្រាយបញ្ហាកំឡុងពេលដែលក្រុមការងារអាចនឹងមានបញ្ហាពេលក្នុងប្រការណាមួយ ដើម្បីឱ្យពួកគេមានកិត្យានុភាពក្នុងការយកឈ្នះបញ្ហាប្រឈមទាំងនោះបានដោយរលូន។

ដើម្បីធានាបាននូវសមត្ថភាពពិតប្រាកដ របស់បុគ្គលិកទៅលើការអភិវឌ្ឍន៍កម្មវិធីជាមួយនឹងបច្ចេកវិទ្យា frontend នេះ លោកក៏បានធ្វើបទបង្ហាញបន្ថែមទៅលើមូលដ្ឋានគ្រឹះរបស់ភាសាកុំព្យូទ័រ HTML និង CSS ផងដែរ។ លោកបានលើកយកពីរបៀបនៃការប្រើប្រាស់ផ្សេងៗរបស់ HTML​ element សម្រាប់ការបង្កើតបាននូវ ការរៀបរៀងទិន្នន័យ ការដំណើរការទិន្នន័យ ដោយភាពងាយស្រួល។ បន្ថែមពីនេះទៀតសោត ក្រុមការងារដែលបានចូលរួមទាំងអស់ ក៏ទទួលបាននូវការពន្យល់យ៉ាងក្បោះក្បាយពីលោកទាក់ទងនឹង​ មូលដ្ឋានរបស់ភាសា CSS ដែលរួមមាន ការជ្រើសរើសបែបបទឬស្ទីល​ (Style) សម្រាប់តុបតែងនៅលើកម្មវិធី ក៏ដូចជាការរៀបចំប្លង់នៅលើ កម្មវិធីឱ្យសភាពទាក់ទាញនិងទាន់សម័យផងដែរ។ ឆ្លងតាមការហ្វឹកហាត់ទៅលើចំណេះដឹងស្នូលទាក់ទងនឹងភាសាទាំងនេះហើយ  ក្រុមការងារផ្នែកអភិវឌ្ឍន៍ពិតជាទទួលបានភាពប្រសើរឡើងនៃការងារដែលទាក់ទងទៅលើការរចនាកម្មវិធីឱ្យមើលឃើញកាន់តែមានភាពទាក់ទាញ និងមានរបៀបរៀបរយផងដែរ។

ជាងនេះទៅទៀត លោក សុគារ៉ា ក៏បានបង្ហាញផ្លូវ ក្នុងការស្រាវជា្រវប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ទៅកាន់ក្រុមការងារតាមរយៈការចែករំលែកនូវពាក្យគន្លឹះសំខាន់ៗដែលអាចយកមកប្រើប្រាស់ដើម្បីធ្វើការសិក្សាស្រាវជា្រវដោះស្រាយបញ្ហាដែលជួបប្រទះកំឡុងពេលសរសេរកម្មវិធីផ្សេងៗ។ ជាពិសេសនោះ ដើម្បីជម្រុញនូវជំនាញនិងភាពប៉ិនប្រសប់របស់ក្រុមការងារឱ្យកាន់តែមានការរីកលូតលាស់ជាងនេះទៅទៀតនោះ លោកក៏បានបន្តធ្វើបទបរិយាយទៅលើការប្រើប្រាស់ភាសាបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយបន្ថែមទៀតគឺ​ SASS (Syntactically Awesome Style Sheets)។ លោកបានពន្យល់ទៅកាន់បុគ្គលិកអំពី ចំណុចពិសេសរបស់ភាសា SASS នេះដែលរាប់បញ្ចូលតាំងពី ការប្រើប្រាស់អថេរ ការរៀបចំរចនាសម័ន្ធនៃទិន្នន័យ ការបង្កើតបែបបទ (Style) ថ្មីដោយប្រើប្រាស់កូដ mixins ក៏ដូចជាមុខងារជាច្រើនទៀតដែលអាចអ្នកសរសេរកម្មវិធី ធ្វើការបង្កើតជា ជំពូកនៃមាតិការដែលមានស្ថេរភាព និងអាចរក្សាទុកបានយ៉ាងទូលំទូលាយក្រោមទម្រង់របស់កូដ CSS។

ការបង្កើតឡើងនូវ វគ្គបណ្តុះបណ្តាលសម្រាប់បំប៉នក្រុមការងារយើងនេះ ពិតជាជំរុញឱ្យមានវប្បធម៌នៃការច្នៃប្រឌិត និងផ្តល់ឱ្យបុគ្គលិកឱ្យគិតប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងការអភិវឌ្ឍន៍នូវចំណេះជំនាញនៃបច្ចេកវិទ្យាថ្មីៗ ខណៈពេលដែលដែលបុគ្គលិកទាំងអស់បាននឹងកំពុងស្វិតស្វាផ្តល់នូវដំណោះស្រាយទំនើប ដែលមានគុណភាពខ្ពស់ជូនទៅកាន់ម្ចាស់អាជីវកម្មគ្រប់ជាន់ថ្នាក់ផងដែរ។ ការបណ្ដុះនូវកិត្យានុភាពរបស់ក្រុមការងារ ជាមួយនឹងការឆ្ពោះទៅរកបច្ចេកទេសឌីជីថលដែលវិវត្តន៍ឥតឈប់ឈរ រួមផ្សំជាមួយនឹងការបន្សុាំនូវរបៀបក្នុងការផ្ដល់សេវាកម្មដល់អតិថិជនប្រកបដោយប្រណិតភាពនោះ ជាហេតុធ្វើឱ្យក្រុមហ៊ុន Codingate Technology អាចឈរជើង និងឈានមុខគេជានិច្ចទៅលើការពាំនាំយកនូវ ដំណោះស្រាយឌីជីថលដែលទំនើបនិងសម្បូរបែបលើសពីការរំពឹងទុករបស់សំណាក់អតិថិជន នៅក្នុងពិភពឌីជីថលដ៏មានសក្ដានុពលនេះ។

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles