March 2024 Staff Meeting Of Codingate Technology’s Commitment to Quality and Customer Satisfaction

March 21, 2024 | Company's Activities

[English Version]

Codingate Technology’s management and team remain determined to work together towards the achievement of high-quality technology service projects that prioritize customer needs and satisfaction.

On the afternoon of March 21, 2024, Mr. Sopheakmonkol Sok, CEO and Co-Founder of Codingate Technology, along with other senior management, initiated a monthly meeting with all staff members. The purpose of the meeting was to identify any intentional or unintentional gaps in our team’s performance, while also motivating and reinforcing the commitment of all employees to uphold discipline, work quality, and the company’s values at all times. Additionally, the meeting provided an opportunity for the Codingate Technology team to foster understanding and unity among its members at all levels.

Obviously, this meeting aligns with the third strategy for the sustainable development of Codingate Technology in 2024, as stated by Mr. Sopheakmonkol Sok. The strategy involves closely monitoring and overseeing the management, completion, and delivery of our technology solutions to clients, with a focus on ensuring successful project completion within the designated time frame, minimizing resource costs, and maximizing productivity and quality. These efforts aim to meet the needs and expectations of our customers.

[Khmer Version]

ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន Codingate Technology ទាំងអស់នៅតែបន្តការប្ដេជ្ញាចិត្តយ៉ាងមោះមុតដើរលើផ្លូវមួយរួមគ្នា ក្នុងការសម្រេចបាននូវសមិទ្ធផលនៃគម្រោងសេវាកម្មបច្ចេកវិទ្យា ដែលមានគុណភាពខ្ពស់ អមជាមួយការយកចិត្តទុកដាក់ទៅលើតម្រូវការ និងទំនុកចិត្តពីសំណាក់អតិថិជន ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍជាអចិន្ត្រៃយ៍របស់ក្រុមហ៊ុនទាំងមូល។

ប្រទេសកម្ពុជា ក្រុមហ៊ុន Codingate Technology – នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ លោក សុខ សុភមង្គល នាយកប្រតិបត្តិ និង​ ជាសហស្ថាបនិកនៃក្រុមហ៊ុន Codingate Technology រួមជាមួយនឹងគណៈគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀត បានដឹកនាំផ្ដួចផ្ដើមកិច្ចប្រជុំប្រចាំខែមួយជាមួយនឹងបុគ្គលិករបស់យើងទាំងអស់​ ក្នុងគោលបំណងស្វែងរកចន្លោះខ្វះខាតដែលក្រុមការងាររបស់យើងធ្លាប់បានប្រតិបត្តិដោយចេតនា ឬអចេតនាក្ដី តាមរយៈការដាស់ស្មារតី និងពង្រឹងឆន្ទៈរបស់បុគ្គលិកទាំងអស់ឱ្យបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ គុណភាពការងារ និងគុណតម្លៃរបស់ខ្លួនជានិច្ច ហើយលើសពីនេះទៀត កិច្ចប្រជុំក៏បានផ្ដល់ជាឱកាសឱ្យកងទ័ព​ និងមេទ័ពរបស់ Codingate Technology ស្វែងយល់ពីសុខទុក្ខគ្នា ក៏ដូចជាធ្វើការឆ្លុះបញ្ចាំងពីផ្នត់គំនិតរៀងៗខ្លួនដើម្បីជីកឫសគល់ឱ្យឃើញនូវភាពរួបរួមគ្នា និងការចុះសម្រុងរវាងគ្នានិងគ្នានៃក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់។

ច្បាស់ជាងនេះទៅទៀត ការប្រជុំលើកនេះពិតជាស្របទៅតាមយុទ្ធសាស្រ្តទី ៣ ក្នុងចំណោម ៥ ចំណុច ទៅលើការអភិវឌ្ឍ៍ក្រុមហ៊ុន Codingate Technology ឱ្យមានចីរភាពក្នុងឆ្នាំ ២០២៤ ដោយត្រូវបានចែងឡើងដោយ លោក​ សុខ សុភមង្គល នាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុនផ្ទាល់ តាមរយៈការតាមដាននិងត្រួតពិនិត្យដោយផ្ចិតផ្ចង់លើដំណើរការនៃការគ្រប់គ្រង ការបញ្ចប់ និងផ្ដល់គម្រោងដំណោះស្រាយបច្ចេកវិទ្យារបស់យើងជូនទៅអតិថិជន ដែលផ្ដោតលើការសម្រេចគម្រោងដោយជោគជ័យតាមពេលវេលាកំណត់ ចំណាយធនធានជាអប្បបរមា ប៉ុន្តែបង្កើននូវប្រសិទ្ធផលការងារជាអតិបរមា និងគុណភាពដ៏ប្រណិតស្របតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles