Codingate Welcomes New Chief Sales Officer – Sinath Chan

January 24, 2024 | Company's Activities

[English Version]
 

On the 24th of January 2024 – Codingate is thrilled to announce the appointment of Sinath Chan as the new New Chief Sales Officer (CSO). With her extensive experience and skills in sales management, communication, and operations, Sinath is poised to lead Codingate’s sales team to quickly adapt to client technology requirements and needs.

Sinath excelled as Acting Head of Corporate Sales at a prominent organization. She managed diverse sales units, including merchant sales, payroll, government, private, and bank/MFI sectors. Sinath was instrumental in recruiting a top-performing salesforce, implementing sales and delivering compelling pitches to clients.

With her expertise in motivating and guiding sales teams, monitoring performance and productivity, and collaborating with marketing and advertising teams, Sinath is a valuable addition to Codingate. Her presence at the company reassures clients of Codingate’s dedication to delivering exceptional customer experiences and services.

Sinath has a proven track record in sales and business development. As Chief Commercial Officer at a leading organization, she achieved sales objectives, generated and qualified leads, and built high-performing teams. Sinath prioritized customer engagement, implemented effective after-sales processes, and fostered collaboration with internal stakeholders Sinath’s previous experience as a Digital Product Sales Manager and Acting Corporate Sales highlights her expertise in client onboarding, sales performance, and issue resolution. She consistently achieves sales targets, enhances lead-generation programs, and collaborates effectively with cross-functional teams to meet business objectives.

In addition to her sales expertise, Sinath has a background in fraud and dispute resolution. She has effectively worked with IT departments to implement tools for controlling suspicious transactions and conducted investigations to protect companies from improper activities.

With a warm welcome, Sinath delightfully stated “I would express my sincere appreciation Mr. Sopheakmonkol Sok, Chairman and CEO, and the leadership at Codingate for the opportunity to join their dynamic team. With my experience in sales management, communication, and operations, I am eager to contribute to the company’s success and meet clients’ technological needs. Working with the talented sales team at Codingate, who prioritize exceptional customer experiences, fills me with excitement and confidence that we will contribute to the company’s growth and market presence.”

“We are delighted to announce the addition of Sinath Chan to the Codingate team as our new Chief Sales Officer,” stated Sopheakmonkol Sok, Chairman and CEO at Codingate. “Sinath’s outstanding skills and experience will be instrumental in driving our sales initiatives and guaranteeing that we not only meet but surpass our clients’ technological demands. We have full confidence in her leadership and dedication to delivering exceptional customer experiences, which will undoubtedly propel Codingate to expand our market reach.”

 
[Khmer Version]
 

ការស្វាគមន៍លោកស្រី ចាន់ ស៊ីណាត ក្នុងមុខតំណែងជា ប្រធានការិយាល័យផ្នែកលក់របស់ក្រុមហ៊ុន​ Codingate Technology​។

នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Codingate Technology មានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការប្រកាសតែងតាំងលោកស្រី ចាន់ ស៊ីណាត ក្នុងមុខតំណែងផ្លូវការជាប្រធានការិយាល័យផ្នែកលក់ (CSO)។ តាមរយៈបទពិសោធន៍ និងជំនាញដ៏ស៊ីជម្រៅដែលលោកស្រីធ្លាប់បានឆ្លងកាត់ក្នុងកិច្ចគ្រប់គ្រប់ការងារផ្នែកលក់ ទំនាក់ទំនង និងប្រតិបត្តិការទូទៅ ដែលគុណសម្បត្តិទាំងនេះហើយបានសបញ្ជាក់ថាលោកស្រីពិតជាមានសមត្ថភាពស័ក្ដិសមលើការដឹកនាំក្រុមការងារផ្នែកលក់នៅក្នុងក្រុមហ៊ុន Codingate Technology ដើម្បីបម្រើសេវាកម្មស្របតាមតម្រូវការអតិថិជន បានយ៉ាងរហ័សនិងមានភាពបត់បែនលើគ្រប់កាលៈទេសៈ។

គួរឲ្យបញ្ជាក់ផងដែរថា លោកស្រី​ ចាន់ ស៊ីណាត ធ្លាប់បានបំពេញការងារសំខាន់ៗជាច្រើនក្នុងមុខនាទីជាប្រធានផ្នែកលក់សម្រាប់សាជីវកម្ម នៅតាមស្ថាប័នធំៗដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ធ្លាប់បានគ្រប់គ្រងទៅលើការលក់ភេទសេវាកម្ម ក៏ដូចជាផលិតផលផ្សេងៗគ្នាយ៉ាងច្រើន ដែលរួមបញ្ចូលទាំងការប្រើកាតទិញលក់ក្នុងពាណិជ្ជកម្ម ការចាត់ចែងប្រាក់បៀរវត្សរ៍ និងការបំពេញកិច្ចការងារដ៏ទៃទៀតទាក់ទងនឹងវិស័យផ្សេងៗក្នុងរាជរដ្ឋាភិបាល ស្ថាប័នឯកជន ធានាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។

ឆ្លងតាមភាពប៉ិនប្រសប់របស់លោកស្រីក្នុងការលើកទឹកចិត្ត និងជួយតម្រង់ផ្លូវណែនាំ ក្រុមការងារ​ផ្នែកលក់ផ្សេងៗទៀត លោកស្រី ចាន់ ស៊ីណាត នឹងដើរតួនាទីយ៉ាងសំខាន់ប្រៀបបាននឹងការបន្ថែមគុណតម្លៃ នៃភាពស្នូលរបស់ក្រុមហ៊ុន​ Codingate Technology ទាំងមូល ដើម្បីឆ្ពោះទៅរកការប្រតិបត្តិការងារប្រកបដោយប្រសិទ្ធភាព និងមានភាពជាប់លាប់ដោយរួមផ្សំជាមួយនឹងការចូលរួមរបស់ក្រុមការងារជាដៃគូរផ្សេងទៀត ពោលគឺក្រុមផ្នែកទីផ្សារ​ និង​ក្រុមខាងផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
វត្តមានរបស់លោកស្រីនៅក្នុងក្រុមហ៊ុន និងធ្វើឱ្យអតិថិជនទាំងអស់ទទួលបាន​នូវសេវាកម្មក៏ដូចជាដំណោះស្រាយបច្ចេកវិទ្យាដ៏ល្អបំផុតពីក្រុមហ៊ុន Codingate Technology យ៉ាងពិតប្រាកដ។

ទន្ទឹមនឹងនោះផងដែរ លោកស្រីក៏បង្ហាញនូវសមិទ្ធផលដែលធ្លាប់សម្រេចបាននៅក្នុងវិស័យផ្នែកលក់ និង​ការអភិវឌ្ឍអាជីវកម្មទៀតផង។ ដោយធ្លាប់មានបទពិសោធន៍ក្នុងការកាន់មុខតំណែងជាប្រធានការិយាល័យផ្នែកពាណិជ្ជកម្មនៅក្នុងស្ថាប័នឈានមុខគេកន្លងមក លោកស្រីសម្រេចបានលទ្ធផលនៃការលក់ស្របតាមគោលដៅ ក៏ដូចជាបានបង្កើតក្រុមការងារដែលមានសមត្ថភាពខ្ពស់សម្រាប់ភាពជោគជ័យបន្ទាប់ទៀតផងដែរ។
លើសពីនេះទៀត លោកស្រីតែងចាត់ទុកការចូលរួមពីសំណាក់អតិថិជនជាអាទិភាពជានិច្ច ហើយលោកស្រីតែងអនុវត្តដំណើរការបន្ទាប់ពីការលក់បានប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផ្ទៃក្នុងឲ្យកាន់តែរឹងមាំថែមទៀតផង។

លោកស្រី ស៊ីណាតក៏ធ្លាប់មានបទពិសោធន៍ក្នុងវិស័យការងារពីមុនជាអ្នកគ្រប់គ្រងផ្នែកលក់ផលិតផលឌីជីថល និងជាប្រធានផ្នែកលក់សាជីវកម្មផងដែរ ហើយលោកស្រីថែមទាំងមានភាពប៉ិនប្រសប់ក្នុងកាផ្ដល់សេវាកម្ម និងនៅចាំជួយជ្រោមជ្រែងអតិថិជនតាំងពីចំណុចផ្ដើមនៃការលក់ ពេលកំពុងដំណើរការលក់ និងការដោះស្រាយបញ្ហាសម្រាប់លទ្ធផលនៃការព្រមព្រៀងលើសេវាកម្មស្របតាមតម្រូវការអតិថិជនជាដើម។ ក្នុងនោះទៀតសោត លោកស្រីសម្រេចបាននូវគោលដៅលក់ជាបន្តបន្ទាប់ ដោយទទួលបានអតិថិជនជាហូរហែរ រួមផ្សំជាមួយជំនាញក្នុងកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារផ្នែកផ្សេងៗទៀតផង និងសម្រេចគោលដៅរបស់ក្រុមហ៊ុនគួរឲ្យកត់សម្គាល់។

បន្ថែមលើជំនាញលក់ដ៏ចំណានដែលមាន លោកស្រី ស៊ីណាត ក៏មានសមត្ថភាពក្នុងការរកដំណោះស្រាយសម្រាប់បញ្ហានានាលើច្រើនបរិបទក្នុងវិស័យអាជីវកម្មផងដែរ។ លោកស្រីធ្លាប់បានបំពេញការងារយ៉ាងរលូនជាមួយនឹងលទ្ធផលជាទីគាប់ប្រសើរជាមួយនាយកដ្ឋានព័ត៌មានវិទ្យា (IT) ដើម្បីអនុវត្តការប្រើប្រាស់គ្រប់គ្រងប្រតិបត្តិការដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ដោយធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ក្នុងគោលបំណងការពារក្រុមហ៊ុនពីសកម្មភាពមិនគប្បី ឬការវាយប្រហារនានាជាយថាហេតុ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមហ៊ុន Codingate Technology លោកស្រី ស៊ីណាត បានថ្លែងដោយក្តីរីករាយថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក សុខ សុភមង្គល​ ដែលជា ប្រធាន និងជានាយកប្រតិបត្តិ តំណាងថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនសម្រាប់ការផ្ដល់ឱកាសមួយនេះ ដែលអនុញ្ញាតឲ្យខ្ញុំអាចចូលបំពេញបេសកកម្មក្នុងដំណើរមួយរួមគ្នា ជាមួយក្រុមការងារដែលពោរពេញទៅដោយសក្ដានុពល។ ជាមួយនឹងបទពិសោធន៍ដែលខ្ញុំសន្សំមកជាច្រើនឆ្នាំ រួមមានការគ្រប់គ្រងការលក់ ទំនាក់ទំនង និងប្រតិបត្តិការទូទៅទាំងអស់ ខ្ញុំនឹងប្រើប្រាស់នូវសមត្ថភាពទាំងនេះឲ្យអស់សក្ដានុពល ដើម្បីរួមចំណែកនាំយកភាពជោគជ័យមកកាន់ក្រុមហ៊ុន ក៏ដូចជាបំពេញនូវរាល់តម្រូវការបច្ចេកវិទ្យាជូនអតិថិជន។ ការណ៍ដែលបានធ្វើការជាមួយនឹងក្រុមការងារផ្នែកលក់ដ៏មានទេពកោសល្យ ព្រមទាំងការផ្ដល់ឲ្យអតិថិជននូវអាទិភាពលើគ្រប់កាលៈទេសៈនៅក្នុងកិច្ចសហប្រតិប្តិការរបស់ក្រុមហ៊ុននេះហើយ ជាហេតុផលដែលធ្វើឲ្យរូបនាងខ្ញុំ មានសេចក្ដីរំភើប និងមានជំនឿជឿជាក់ទៅលើក្រុមការងារមួយនេះ ហើយនាងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលជាផ្នែកមួយនៃវឌ្ឍភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុននៅលើទីផ្សារប្រកបដោយចីរភាព”។
លោក សុខ សុភមង្គល ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការប្រកាសបន្ថែមនូវគណៈគ្រប់គ្រងជាន់ខ្ពស់ គឺលោកស្រី ចាន់ ស៊ីណាត ជាប្រធានការិយាល័យផ្នែកលក់របស់យើង”។ ជំនាញ និងបទពិសោធន៍ដ៏ឆ្នើមរបស់លោកស្រី ចាន់ ស៊ីណាត នឹងក្លាយជាមាគ៌ាដ៏សំខាន់ក្នុងការជំរុញកំណើននៃការលក់របស់យើង ដោយធ្វើឲ្យបា្រកដថាយើងមិនត្រឹមតែបំពេញបានការងារតាមតួនាទីដែលមានប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងក៏នឹងផ្ដល់ការយកចិត្តទុកលើដំណោះស្រាយឌីជីថលដែលផ្ដល់ជូនលើសពីតម្រូវការរបស់អតិថិជន ក្នុងគោលបំណងពង្រីកនិងពង្រឹងទីផ្សាររបស់យើងទៅកាន់ជំហានបន្តបន្ទាប់ទៀត។

 

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles