Codingate Technology Joins ISF Charity Football Cup

December 21, 2023 | Company's Activities

[English Version]

On December, 17, 2023, Our team at Codingate Technology had the privilege to participate in the ISF Charity Football Cup to be part of help young people who are in need as well as promoting healthy and active lifestlyles in our society.

The team was thrilled to contribute as one of football team playing with other companies’ on the field under the name CodingateFC. It was an event filled with excitement, camaraderie, and the spirit of giving back.The journey leading up to the event was filled with hard work and determination, and the day of the Cup was an exhilarating experience for CodingateFC eventhough we didn’t have enought time to rehearse, but we still commit to invest energy in this memorable cup. 

The thrill of the event and the camaraderie among the team members made this event truly unforgettable through with our pure supportive mental and physical energy during this whole charity cup, and we left a lasting impression on all who witnessed our passion and dedication in making a positive impact in the community.

[Khmer Version]

នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាផ្នែកមួយ នៃកម្មវិធីបាល់ទាត់សប្បុរសធម៌របស់អង្គការ ផ្កាយសមុទ្រ (ISF) ដែលត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជំនួយដល់កុមារដែលមានភាពខ្វះខាតផ្នែកហិរញ្ញវត្ថុ នៅក្នុងអង្គការនេះ ក៏ដូចជាជួយលើកកម្ពស់ របៀបរស់នៅដែលពោរពេញទៅដោយភាពសកម្ម និងមានសុខភាពមាំមួនផងដែរតាមរយៈការលេងកីឡាផងដែរ។ 

ក្រុមការងាររបស់យើងពិតជាមានក្ដីរំភើបដែលបានចូលរួមក្នុងនាមជាក្រុមកីឡាករបាល់ទាត់ CodingateFC តំណាង Codingate Technology  ទាំងមូល ដើម្បីប្រកួតមិត្តភាពជាមួយក្រុមកីឡាករពី ក្រុមហ៊ុនដទៃផ្សេងទៀត ប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងស្មារតីនៃការចែករំលែកនៃក្ដីស្រឡាញ់រាប់អានទៅកាន់គ្នានឹងគ្នា។ ដំណើរការនៃការប្រកួតប្រព្រឹត្តទៅនៅក្រោមទឹកចិត្តអំណត់អត់ធ្មត់របស់ក្រុមកីឡាករទាំងអស់ ដែលនេះបានបន្សល់ជាបទពិសោធន៍ដ៏មានន័យមួយសម្រាប់ពួកយើង បើទោះបីជាយើងមិនមានពេលគ្រប់គ្រាប់ដើម្បីហាត់សមមុនឱ្យបានស្ទាត់ជំនាញ ក៏ប៉ុន្តែយើងនៅតែរីករាយនឹងប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការប្រកួតនេះ។

កម្មវិធីនេះបានផ្ដល់នូវការចងចាំល្អៗជាច្រើន ដោយពួកយើងបានផ្ដល់នូវកម្លាំងកាយនិងចិត្ត តាមដែលអាចធ្វើបានទៅកាន់ ការប្រកួតសប្បុរសធម៌នេះ​ ហើយយើងរំពឹងមកវិញនូវគុណប្រយោជន៍ជាវិជ្ជមានកើតមានឡើងនៅក្នុងសង្គមជាតិយើងទាំងមូល តាមរយៈការចូលរួមរបស់ក្រុមការងារ Codingateនៅក្នុងឳកាសនោះ។

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles