Codingate 2024: Envisioning the Future of AI Technology and Business Automation

January 22, 2024 | Company's Activities

[English Version]
 

Mr. Sopheakmonkol Returns to Codingate Full-Time Chairman and CEO, Envisioning Codingate 2024 to Advance AI Technology, Quality, and Business Automation for Customer’s Technological Advancement

Phnom Penh, Cambodia, 22nd of January 2024 – Codingate Technology, a leading technology company, is delighted to announce the return of Sopheakmonkol Sok as the full-time CEO and Chairman. With a clear mission to propel Codingate Services to new heights, Sopheakmonkol’s focus on advancing technology, improving quality, and enhancing security will solidify Codingate’s position as a top provider of digital solutions.

Sopheakmonkol Sok, renowned for his visionary leadership and entrepreneurial expertise, brings a wealth of experience to his role. Having previously co-founded and chaired the company, Sopheakmonkol’s decision to assume the CEO and Chairman position reflects his undying dedication to driving growth and transformation within Codingate.

Under his guidance, Codingate is set to embark on a transformative journey with the launch of “GateMaster.ai”. This strategic initiative will prioritize technology advancement to fuel innovation and maximize customer satisfaction. Sopheakmonkol’s return signifies a renewed focus on quality, ensuring that Codingate remains at the forefront of technological evolution, and business automation, and enhances the security posture necessary for the digital era.

To achieve these goals, Sopheakmonkol has outlined a range of actionable strategies that will elevate Codingate to the next level:

  1. Fostering a culture of innovation within Codingate, empowering employees to think creatively and develop cutting-edge solutions.
  2. Empower the Codingate team with advanced technology and equip them to deliver next-level customer service, driving innovation for Codingate’s valued clients.
  3. Streamlining operations and processes to maximize efficiency, minimize costs, and uphold Codingate’s commitment to delivering high-quality and affordable services to clients.
  4. Pursuing strategic partnerships and alliances to broaden Codingate’s reach and deliver even greater value to customers.
  5. Ensuring that cybersecurity and data privacy are paramount, safeguarding customer information, and instilling trust.

Through the implementation of these strategies, Sopheakmonkol strives to position Codingate as a prominent player in the digital landscape, offering unparalleled technology services that exceed customer expectations and foster technological advancement.

“I am delighted to announce my return to Codingate as the full-time CEO and Chairman,” declared Sopheakmonkol Sok. “GateMaster.ai represents our unwavering dedication to advancing AI technology, enhancing quality, and driving business automation for our esteemed customers. With a talented and passionate team, a clear vision, and a relentless pursuit of innovation, I am confident that we will scale new heights, surpass expectations, and pave the way for a transformative digital future.”

Codingate Technology looks forward to this exciting new chapter with Sopheakmonkol Sok at the helm. We anticipate an era of accelerated growth, technological transformation, and unmatched customer satisfaction under his visionary leadership.

 

[Khmer Version]

 

លោក សុខ សុភមង្គល បាន​វិលត្រឡប់​មក​បំពេញ​ការងារ​អចិន្ត្រៃយ៍​ជា​ថ្មី​ម្ដងទៀត​ក្នុង​តួនាទី​ជា ប្រធាន និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Codingate Technology Co., Ltd ដើម្បី​បន្ត​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ២០២៤ របស់​ក្រុមហ៊ុន ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​បញ្ញា​និម្មិត (AI) ទំនើប​ចុងក្រោយ​បង្អស់​ទៅកាន់​អតិថិជន ដោយ​ធានា​បាន​នូវ​គុណភាព និង​ភាព​ជឿនលឿន​នៃ​ស្វ័យប្រវត្តិកម្ម​របស់​ដំណើរ​ប្រតិបត្តិការ​អាជីវកម្ម។

រាជធានី​ភ្នំពេញ ថ្ងៃទី ២២ ខែ​មករា ឆ្នាំ ២០២៤ – ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ ក្រុមហ៊ុន Codingate Technology Co., Ltd មាន​សេចក្ដីសោមនស្ស​រីករាយ​សូម​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​វិលត្រឡប់​វិញរបស់ លោក សុខ សុភមង្គល មកកាន់​ក្រុមហ៊ុន​ក្នុង​មុខតំណែង​អចិន្ត្រៃយ៍​ជា ប្រធាន និង​នាយក​ប្រតិបត្តិ។ ជាមួយ​ភាព​ហ្មត់ចត់ និង​​បេសកកម្ម​ដ៏​ច្បាស់លាស់​របស់​លោក​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​សេវាកម្ម​បច្ចេកវិទ្យា​ឈានមុខ​គេ ជំរុញ​ឲ្យ​លោក សុភមង្គល ងាក​មក​ផ្ដោត និង​បំពេញ​ការងារ យ៉ាង​ពេញលេញ​លើ​ដើម្បី​នាំមក​នូវ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា ការ​កែលំអ​គុណភាព​ឲ្យ​កាន់តែ​ប្រសើរ ក៏​ដូចជា​ការ​ពង្រឹង​សុវត្ថិភាព​នៃ​សេវាកម្ម ដែល​ការណ៍​នេះ​ពិតជា​ធ្វើ​ឲ្យ ក្រុមហ៊ុន Codingate Technology រក្សា​បាន​នូវ​ជំហរ​ដ៏​រឹងមាំ​របស់​ខ្លួន ក្នុង​នាម​ជា​អ្នក​ផ្តល់​នូវ​ដំណោះស្រាយ​ឌីជីថល​ដ៏​កំពូល​សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់​ជាន់​ថ្នាក់។

គួរឲ្យ​កត់សម្គាល់​ផង​ដែរ​ថា លោក សុខ សុភមង្គល គឺជា​បុគ្គល​ឆ្នើម​ម្នាក់ ដែល​បាន​ទទួលស្គាល់​នៅ​ក្នុង​វិស័យ​មុខ​ជំនួញ​តាមរយៈ​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ភាព​ជា​សហគ្រិន​ដ៏​ជំនាញ​របស់​លោក ហើយ​កត្តា​ទាំងអស់​នេះ​ជា​ហេតុ​ធ្វើឲ្យ​លោក​អាច​បំពេញ​តួនាទី​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​ទទួល​បាន​ផ្លែ​ផ្កា​យ៉ាង​ល្អ​ជា​លំដាប់​ផង​ដែរ។ ដោយ​លោក​ធ្លាប់​បាន​ដើរ​តួនាទី​ជា​សហ​ស្ថាបនិក និង ប្រធាន​ក្រុមហ៊ុន​ពីមុន​មក​ផង​នោះ ធ្វើឲ្យ​រូប​លោក​កាន់តែ​មាន​ការ​យកចិត្តទុកដាក់​ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​ការ​ជំរុញ​វឌ្ឍនភាព និង​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរ​ឡើង​របស់​ក្រុមហ៊ុន ដែល​ការណ៍​នេះ​ឆ្លុះបញ្ចាំង​ឡើង​តាមរយៈ​ការ​សម្រេចចិត្ត​របស់​លោក​ចំពោះ​ការ​វិលត្រឡប់​មកកាន់​ទំនួលខុសត្រូវ ជា​នាយក​ប្រតិបត្តិ​ដោយ​ផ្ទាល់​សារ​ជាថ្មី។

ក្នុងនោះផងដែរ ក្រោមការដឹកនំារបស់លោកដោយផ្ទាល់ ក្រុមហ៊ុន Codingate Technology នឹង​ចាប់ផ្ដើម​បោះជំហាន​ឆ្ពោះ​ទៅ​រក​ការ​វិវត្ត​ថ្មី​លើ​វិថី​នៃ​វិស័យ​បច្ចេកវិទ្យា ជាមួយនឹងការដាក់ឲ្យដំណើរការជាផ្លូវការនៃ “Gatemaster.ai” ដែល​គំនិត​ផ្តួច​ផ្តើម​សម្រិតសម្រាំង​មួយ​នេះ មានទិសដៅផ្ដល់ឲ្យបាននូវភាពច្នៃប្រឌិត និង​ទំនើបកម្ម​ជា​អតិបរមា​ដល់​អតិថិជន​ស្រប​តាម​តម្រូវការ​នៃ​ទីផ្សារ។ ការត្រឡប់មកវិញរបស់ សុខ សុភមង្គលនេះផងដែរ សបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងពេញលេញរបស់លោក លើការផ្ដល់ជូនដំណោះស្រាយឌីជីថល ដោយផ្ដោតលើគុណភាពជាចម្បង ក្នុងគោលបំណងធ្វើឲ្យប្រាកដថា Codingate Technology នៅតែជាក្រុមហ៊ុននាំមុខគេក្នុងការ​វិវត្ត​ថ្មី​នៃ​បច្ចេកវិទ្យា និង​ផ្ដល់នូវស្វ័យប្រវត្តិកម្មក្នុងអាជីវកម្ម ក៏ដូចជាការលើកកម្ពស់សុវត្ថិភាពនៃអាជីវកម្មឌីជីថលដែលចាំបាច់សម្រាប់យុគសម័យបច្ចុប្បន្ន។

ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញខាងលើនេះ លោក សុខ សុភមង្គល បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តសកម្មភាពសំខាន់ៗ ដែលនឹងនាំក្រុមហ៊ុន Codingate Technology ទៅកាន់ជំហានដ៏ប្រសើរជាបន្ទាប់ដូចខាងក្រោម៖
១. ជំរុញវប្បធម៌នៃការច្នៃប្រឌិតឲ្យមានកិត្យានុភាពកាន់តែខ្លាំងឡើងៗនៅក្នុង​ក្រុមហ៊ុន Codingate Technology ទាំងមូលតាមរយៈ ការផ្តល់សិទ្ធិអាទិភាពដល់ក្រុមការងារទាំងអស់ ក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងអភិវឌ្ឍដំណោះស្រាយឌីជីថលទំនើបថ្មីៗនានា។

២. ពង្រីកសក្ដានុពលក្រុមការងារ Codingate Technology ដោយផ្ដល់ឲ្យពួកគេ នូវបច្ចេកវិទ្យាទំនើបសម្រាប់ការបំពេញការងារ និងបង្កើនការបណ្ឌុះបណ្ដាលពីវិធីសាស្រ្តនៃការផ្ដល់សេវាកម្មដល់អតិថិជនឲ្យមានប្រសិទ្ធភាព​ទ្វេ​ដងសម្រាប់បុគ្គលិកគ្រប់ផ្នែក ក៏ដូចជា​បន្តជំរុញច្នៃប្រឌិតបន្ថែមទៀតទៅលើការផ្ដល់ដំណោះស្រាយឌីជីថល ទៅកាន់អតិថិជនរបស់យើង។

៣. ពង្រឹងប្រតិបត្តិការ និងដំណើរការនៃការងារដើម្បីបង្កើនប្រសិទ្ធភាពជាអតិបរមា ព្រមទាំងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន និងរក្សាស្មារតីនៃការប្តេជ្ញាចិត្តរបស់​ក្រុមហ៊ុន Codingate Technology ក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដល់អតិថិជន។

៤. ស្វែងរកដៃគូយុទ្ធសាស្រ្ត និង​សម្ព័ន្ធភាព​ក្នុង​វិស័យ​មុខជំនួញ ដើម្បីពង្រីកវិសាលភាពរបស់​ក្រុមហ៊ុន Codingate Technology និផ្តល់គុណតម្លៃកាន់ប្រសើរដល់អតិថិជនរបស់យើង។

៥. ធានាឲ្យបាននូវសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងរក្សាបានឯកជនភាពទិន្នន័យ និងព័ត៌មានរបស់អតិថិជនប្រកបដោយទំនុកចិត្តជាទីបំផុត។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រទាំងនេះ លោក សុខ សុភមង្គល នឹងក្លាយជាតួអង្គដ៏សំខាន់នៅក្នុងក្រុមហ៊ុន Codingate Technology ដែលមាននាទីចម្បងសម្រាប់ការជ្រោមជ្រែងក្រុមហ៊ុនទាំងមូលឲ្យមានសន្ទុះរីកចម្រើនកាន់តែខ្លាំង តាមរយៈ ការសម្រេចឲ្យបាននូវការផ្តល់ជូនសេវាកម្មបច្ចេកវិទ្យាប្រកបដោយគុណតម្លៃ និងគុណសម្បត្តិដែល លើសពីការរំពឹងទុករបស់អតិថិជន ក៏ដូចជាការជំរុញឱ្យមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាបន្តបន្ទាប់ទៀតផងដែរ។

លោក សុខ សុភមង្គល ក៏បាន​ថ្លែងផងដែរ​ថា៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ប្រកាស​វិលត្រឡប់​មក​កាន់​ក្រុមហ៊ុន Codingate Technology វិញ​ក្នុង​តួនាទី​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ពេញ​សិទ្ធិ​និង​ជា​អចិន្ត្រៃយ៍។ Gatemaster.ai គឺជា​បច្ចេកវិទ្យាមួយយ៉ាងសំខាន់​តំណាង​ឱ្យ​ការ​យកចិត្តទុកដាក់​យ៉ាងមុតមាំ ឥតរាថយ​របស់​យើងក្នុង​ការជំរុញ​ការប្រើប្រាស់ច្ចេកវិទ្យា AI ដើម្បី​ជា​ប្រយោជន៍​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​អាជីវកម្ម ប្រកបដោយគុណភាពខ្ពស់សម្រាប់​អតិថិជន​របស់​យើង។ ជាមួយនឹងក្រុមការងារដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្ត រួមផ្សំជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ក៏ដូចជាការខិតខំប្រឹងប្រែងដោយឥតឈប់ឈរប្រកបដោយគំនិតច្នៃប្រឌិត នៃបច្ចេកវិទ្យាដែលយើងកំពុងតែអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​យើង​នឹង​ពង្រីក​ខ្លួន​ឆ្ពោះ​ទៅកាន់​ជំហាន​បន្ទាប់នៅក្នុងវិស័យនេះលើសពីការរំពឹងទុក ហើយសមិទ្ធផលដែលយើងសម្រេចបាននៅពេលនេះ នឹង​ក្លាយជា​មាគ៌ា​ត្រួសត្រាយផ្លូវឈានទៅរកការផ្លាស់ប្ដូរម្រាប់អនាគតឌីជីថលផងដែរ”។

ក្រុមហ៊ុន Codingate Technology នឹងទន្ទឹងរង់ចាំមើលនូវទំព័រថ្មីក្នុងដំណើរដ៏វែងឆ្ងាយ និងគួរឲ្យរំភើបនៅលើវិស័យនេះជាមួយលោក សុខ សុភមង្គល ដែលជា​ប្រធាន និង​នាយកប្រតិបត្តិរបស់យើងបច្ចុប្បន្ន។ យើងរំពឹងថាយុគសម័យនៃការរីកចម្រើនរបស់ក្រុមហ៊ុន និងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងសង្គម ក៏ដូចជាការពេញចិត្តពីសំណាក់អតិថិជនចំពោះដំណោះស្រាយឌីជីថល ដែលបានផ្ដល់ជូនពីក្រុមការងាររបស់យើង នឹងកើតមានឡើងជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រូបលោកផ្ទាល់។

Related Articles

Get In Touch

Let’s Get Inspired With Us!

Other Articles