Khmer Version Below

Codingate’s Sokhakram Won Gold Medal
from ASEAN ICT Award-2017
for Private Sector Category
30th November 2017
Codingate’s Sokhakram Health Platform Mobile Application won the Gold Medal Award from ASEAN ICT Awards 2017, Prestigious Awards program represents the most respected business accolade in the ASEAN Technology industry. That was a Private Sector Gold Medal Award giving honor and recognition to winners for their innovative application software, hardware or its combination that serves the needs of the private sectors such as Industrial Application, e-Logistics and Supply Chain Management, Finance Industry Application, Communication, e-Health, and Tourism.
In the world of globalization, telecommunication has becoming the most important of all and therefore an optical Internet wire under was installed under the sea across three continents enabling Cambodia to get direct access to the Internet having much bigger coverage areas and faster Internet speed.
What made people inspired by Codingate is that our products are combination of the heart and future perspective.
What made our pride is that our project presentation got more audience engagement by which 12 distinguished backgrounds were inspired pausing interesting questions. This is because we made them feel the future.
We strongly believe that with our strong commitment, we create technology with positive social impact for many companies in Cambodia. Sokhakram will be everything for Cambodian people when people need medical advice and information on health professional.
With our tremendous four-year achievements, we believe that from 2018 onward it must be our stepping stone to gain the greater honor and trust as one of the recognized advanced technology companies inASEAN. With our vision, “Leverage information Technology throughout Collective Genius”, together we can work faster, stronger and more efficient.
It was remarkable that there are three companies from Cambodia won 3 gold medials including Codingate, Bongpkeak, and Bookmebus.

—————————————————-

កម្មវិធីបច្ចេកវិទ្យាទូរស័ព្ទដៃ សុខក្រម របស់ក្រុមហ៊ុន Codingate Co., Ltd. បានឈ្នះជ័យលាភី មេដាយមាស ពីកម្មវិធី ASEAN ICT Award-2017 ដែលជាកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យមួយតំណាងអោយការលើកតម្កើងកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់អាជីវកម្ម ដែលទទួលបានការគោរពទទួលស្គាល់ជាងគេ ក្នុងវិស័យទូរគមនាគមន៍នៅក្នុងសមាគមន៍អាស៊ាន។ ក្រុមហ៊ុន Codingate Co., Ltd. ទទួលបានជ័យលាភីមេដាយមាសលើវិស័យឯកជន ដែលផ្តល់ជូនក្រុមហ៊ុនជ័យលាភីនូវកិត្តិយស និងការទទួលស្គាល់លើទេពកោសល្យ និងគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការបង្កើតកម្មវិធីសហ្វវែ ហាដវែ ឬកម្មវិធីទាំងពីររួមបញ្ចូលគ្នាដោយបំពេញអោយសេចក្តីត្រូវការរបស់វិស័យឯកជនដូចជា កម្មវិធីឧស្សាហកម្ម កម្មវិធីរៀបចំសម្ភារៈភស្តុភា និងគ្រប់គ្រងខ្សែច្រវាក់នៃការផ្គត់ផ្គង់ កម្មវិធីសម្រាប់ឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ វិស័យទំនាក់ទំនង សុខាភិបាល និងទេសចរណ៍។

នៅក្នុងយុគសម័យពាណិជ្ជកម្មសេរីអាស៊ាននេះ​ វិស័យទូរគមនាគមន៍កាន់តែមានលក្ខណៈងាយស្រួល និងទូលំទូលាយដល់ការងារទំនាក់ទំនងពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ ដោយខ្សែកាប្ល៍អុបទិចត្រូវបានគេបង្កប់នៅបាតសមុទ្រឆ្លងកាត់ទ្វីបចំនួនបី។ កត្តានេះហើយ ដែលនាំអោយប្រទេសកម្ពុជាទទួលបានការប្រើប្រាស់បណ្តាញអ៊ិនធឺណេតដែលភ្ជាប់ពីខ្សែកាប្ល៍អុបទិចដោយផ្ទាល់ ដែលជាប្រភពអ៊ិនធឺណេតមានល្បឿនកាន់តែលឿន និងមានវិសាលភាពគ្របដណ្តប់កាន់តែធំទូលំទូលាយ។

ក្នុងនាមជាក្រុមហ៊ុនជ័យលាភី លោក សុខ សុភមង្គល ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន  Codingate Co., Ltd.  បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបទបង្ហាញរបស់គំរោងក្រុមហ៊ុនយើងខ្ញុំទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមដែលមកពីបណ្តាប្រទេសអាស៊ានបូកពីរ ហើយដែលមានសមាសភាពចម្រុះទៅដោយវិជ្ជាជីវៈអន្តរវិស័យ។ ទាំងអស់នេះបានមកដោយសារកម្មវិធីទូរស័ព្ទដែលផលិតដោយក្រុមយើងខ្ញុំមិនត្រឹមតែនាំមកនូវភាពងាយស្រួល និងអត្ថប្រយោជន៍ដល់ប្រតិបត្តិការណ៍ជំនួញរបស់សហគ្រិន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងដល់ជីវភាពរស់នៅរបស់អ្នកប្រើប្រាស់ទូទៅប៉ុណ្ណោះទេ  ប៉ុន្តែអ្វីដែលលេចធ្លោជាងគេបំផុតនោះគឺ យើងខ្ញុំចែករំលែកនូវបេះដូងនៃក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរដូចគ្នា ក៏ដូចជាក្តីសង្ឃឹមសម្រាប់អនាគតដ៏រីកចំរើនរុងរឿងផងដែរ។”

ជាមួយនឹងកិត្តិយស និងការជឿជាក់ដែលយើងខ្ញុំទទួលបាននេះ ក្រុមហ៊ុន  Codingate Co., Ltd.  សូមប្តេជ្ញាចិត្តបន្តផ្តល់ជូននូវសេវាកម្មបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យក្រុមហ៊ុន សហគ្រាស ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំទាំងឡាយអោយបានកាន់តែមានសក្តានុពល និងមានប្រសិទ្ធិភាពខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំរំពឹងថា កម្មវិធីសុខក្រម នឹងក្លាយជាកម្មវិធីដែលចាំបាច់បំផុតសំរាប់លោកអ្នក នៅពេលលោកអ្នកត្រូវការស្វែងរកព័ត៌មានស្តីពីសេវាសុខាភិបាល និងចំណេះដឹងពីការថែទាំសុខភាព ក៏ដូចជា មគ្គុទ្ទេសក៍ដែលនាំផ្លូវលោកអ្នកទៅកាន់វេជ្ជបណ្ឌិតជំនាញដែលលោកអ្នកត្រូវការ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតប្រជែងថ្នាក់តំបន់អាស៊ានបូកពីរដែល ប្រទេសកម្ពុជាមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះផងដែរនោះ មានក្រុមហ៊ុននៅប្រទេសកម្ពុជាចំនួនបីដែលទទួលបានមេដាយមាស គឺ ក្រុមហ៊ុន Codingate Co., Ltd. Open Institute និងក្រុមហ៊ុន Bookmebus​ ។

Share us on: Facebook